វេយ្យាករណ៏ខ្មែរ នឹងល្បះ

វេយ្យាករណ៏គឺជាមេរៀនមួយដែលសិស្សានុសិស្សទាំងអស់នៅក្នុងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័របានសិក្សាស្រាវជ្រាវនៅក្នុងថ្នាក់ភាសាខ្មែរ។ វេយ្យាករណ៏ខ្មែរត្រូវបានចែកចេញជាច្រើនប្រភេទនឹងមានមុខងារខុសៗគ្នា ហើយក្នុងនោះដែរវេយ្យាករណ៏ខ្មែរត្រូវបានសិក្សា នឹងចងក្រង់ជាឯកសារដោយប្រជាជនកម្ពុជាផងដែរ។ វេយ្យាករណ៏នឹងល្បះគឺជាផ្នែកសំខាន់បំផុតក្នុងការនិយាយឆ្លងឆ្លើយរវៀងពាក្យនិងពាក្យ។ វេយ្យាករណ៏ខ្មែរត្រូវបានបែងចែកចេញជាច្រើនប្រភេទផ្សេងៗគ្នាដូចជា៖

  • នាម
  • គុណនាម
  • សព្វនាម
  • កិរិយា
  • គុណកិរិយា
  • ​ធ្នាក់
  • ឈ្នាប់
  • ឧទានស័ព្វ
  • កម្មបទ

ល្បះត្រូវបានចែកចេញជាច្រើនប្រភេទដូចជា៖

  • ល្បះទោល
  • ល្បះផ្សំ
  • ល្បះកត្តុ

 

រឿង​ កុលាបប៉ៃលិន

ក្របទំព័រដំបូងរបស់រឿងកុលាបប៉ៃលិន

កុលាបប៉ៃលិន​គឺជារឿងបែបប្រលោមលោកមួយដែលបាននិពន្ធឡើងដោយលោក ញុុំក ថែម ដែលបានរៀបរាប់អំពីជីវិតស្នេហា រវាង ចៅចិត្ត និងនាង​ ឃុននារី។​ ចៅចិត្ត​គឺជាបុរសម្នាក់ដែលបានរូបរាងស្គម ពេលឃើញភ្លាមអាចបញ្ជាក់ថាជាមនុស្ស​ម្នាក់មិនស្វាហាប់ឡើយ តែតាមការពិតចៅចិត្តគឺជាមនុស្សម្នាក់ដែលឧស្សាហ៏ព្យាយាមទាំងការងារនិងការសិក្សាររបស់គេ។ រឿងកុលាបប៉ៃលិនបានអង្រួនបេះដូងនាំអារម្មណ៏ខ្ញុំឲ្យអន្លោចអន្លង់ទៅតាមសាច់រឿងជារឿយៗ និងជាពិសេសនោះពេលដែលដល់វគ្គដែលខាងប្រុសនិងខាងស្រីវាចាសារសងគ្នាទៅវិញទៅមកនោះ វាបាននាំអារម្មណ៏ខ្ញុំទៅឲ្យគិតនឹកច្រណែននិង​ តួរអង្គទាំងពីរនៅពេលដេលពួកគេ​កំពុងមានការខ្មាស់អៀននឹិងគ្នាទៅវិញទៅមកនោះ។ បើសិនជាមានចំណាប់អារម្មណ៏ចង់អានសៀវភៅប្រលោមលោកខាងលើដ៏ល្អឥតខ្ចោះមួយនេះសូមចូលទៅកាន់គេហៈទំព័រខាងក្រោមនេះ៖

រឿងកុលាបប៉ៃលិន៖​https://savdykh.files.wordpress.com/2015/12/e19e80e19ebbe19e9be19eb6e19e94e19e94e19f89e19f83e19e9be19eb7e19e93.pdf

 

Khmer

Khmer Literacy is one of my favorite essential class that ever exist in my life. My dad and my mom are both Khmer teacher and I am so interested in Khmer Literacy because I giant a lot of passion and history from Khmer Literacy a lot by the way.

Khmer Poem 

On the third year of learning in the Liger Leadership Academy, our Khmer Literacy teacher has an idea of making a Khmer Poem book. All of the junior students must have at least on poem in the book and all of us has divided many types of Khmer Poem each and started to write it individually or team as we want to do. I have completed two of the poem and I feel that all of my poem are so powerful as my teacher and I think. All of my friends have completed at least one poem and all of those are excellent work. 

This is the link to my Poem and the poem is in Khmer:

  1. https://docs.google.com/document/d/15ZXPROKb1OIrd-9DfQrayNYNgXSkJ1DQLZbpiIZdFV4/edit?usp=sharing
  2. https://docs.google.com/document/d/1GkclCNOZrfy4Au36SZKgz8b2IVralm7j4G-X70s6-0Y/edit